ក្មេងស្រី អាយុ ៩ ឆ្នាំសោះ អាចដើរ បង្ហាញម៉ូដ នៅប៉ារីស បានទៅហើយ!

នេះពិតជារឿងមួយ គួរឲ្យកោតសរសើរ ដែលក្មេងស្រី អាយុត្រឹមតែ ៩ ឆ្នាំ មានសមត្ថភាព អាចដើរបង្ហាញមូ៉ដ នៅក្នុងទីក្រុង ប៉ារីស ចំពោះមុខ ទស្សនិកជន រាប់រយនាក់។

អាថ៌កំបាំង នៃសម្រស់ និង សុខភាព ដែលបានមកពី យ៉ាអួរ

ប្រិយមិត្តភាគច្រើនប្រាកដជា ចូលចិត្តទទួលទានយ៉ាអួរ (ទឹកដោះគោជូរ) ដោយសារតែវាមានរសជាតិឆ្ងាញ់នឹងជួយសម្រួលដល់ប្រព័ន្ធបញ្ចេញចោល ។

វីធីងាយៗ ក្នុងការព្យាបាល ជម្ងឺផ្តាសាយ បានដោយខ្លួនឯង

មានវិធីសាមញ្ញ ជាច្រើនដែល អាចអោយយើង ព្យាបាលបាន ដោយខ្លួនឯង នូវជម្ងឺផ្តាសាយ ដែលជាជម្ងឺ ងាយកើតឡើង ដោយវីរុស។.

ទិដ្ឋភាពស្រីស្អាតខ្មែរប្រកួតបាល់ទាត់ហ្វូតសាលជាមួយស្រីស្អាតជប៉ុន

ក្រុម​​បាល់ទាត់​​នារី​​ជម្រើស​សាលា CamEd តំណាង​ឱ្យ​ក្រុម​កម្ពុជា បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​​​កីឡា​ហ្វូតសាល​ជាមួយ​ក្រុម​បាល់ទាត់​នារី Nankatsu Shooters មក​ពី​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់ Tsubasa Futsal-Cup for Tomorrow ដែល​រៀបចំ​ឡើង​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។

ពេជ្រ សីហា៖ ១១ ឆ្នាំ លើវិស័យ កីឡាប្រដាល់ ប្រែក្លាយខ្លួន ពីក្មេង ជនបទម្នាក់ ទៅជាកីឡាករ ល្បីឈ្មោះ

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន វិស័យកីឡា នៅប្រទេសកម្ពុជា ហាក់មានការរីកចំរើន គួរឲ្យកត់សំគាល់ បើធៀបទៅនឹង ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះ វិស័យប្រដាល់ក្បាច់គុន បុរាណខ្មែរ ដែលមានអាយុកាល រាប់ពាន់ឆ្នាំមកហើយ នៅតែពេញនិយម សំរាប់ប្រជាជនទូទៅ ជាពិសេស អ្នកដែលមានវ័យកណ្តាល និងមនុស្សចាស់។

Friday, May 22, 2015

Chompoo រៀបការ មិនទាន់ដឹងអីផង មកដល់ប្រទេសបារាំង តែម្នាក់ឯង

បារាំង៖ តារាស្រីដ៏ល្បីឈ្មោះ ប្រចាំប្រទេសថៃ ដែលទើបនឹងរៀបការហើយថ្មីៗ អ្នកនាង អារ៉ាយ៉ា ចំភូ (Araya Chompoo) ហាក់ដូចជា មិនមានពេលវេលា សំរាប់ចំណាយ ទៅលើឱកាសក្រេបទឹកឃ្មុំឡើយ ព្រោះតែនាង ត្រូវជាប់រវល់ បង្ហាញវត្តមាននៅក្នុងរាត្រី នៃកម្មវិធីកម្រាលព្រំក្រហម ដ៏ធំមួយ នៅក្នុងទីក្រុង Cannes ប្រទេសបារាំង។
បើតាមប្រភពព័ត៌មាន ឲ្យដឹងមកថា អ្នកនាង អារ៉ាយ៉ា ជាតារាថៃ តែម្នាក់គត់ ដែលត្រូវបាន ចាត់ឲ្យទៅចូលរួម នៅក្នុងកម្មវិធីដ៏ធំបំផុតមួយនេះ។ គួរបញ្ជាក់ដែរថា Cannes Film Festival ជាកម្មវិធីមហោស្រព ភាពយន្តអន្តរជាតិ ធំបំផុតមួយ នៅលើពិភពលោក។
តាមរយ:រូបថត ជាច្រើនសន្លឹក បានបង្ហាញអំពីសម្រស់ និងឈុតរ៉ូប ដ៏ស្រស់ស្អាតរបស់នាង ខណ:កំពុងតែដើរ និងឈរថត យ៉ាងហមហាន ជាមួយនឹងតារាជាច្រើនរូបទៀត ដែលបានចូលរួម ក្នុងកម្មវិធីនេះ ក្រោមក្រសែភ្នែក និងម៉ាស៊ីនថត រាប់រយគ្រឿង កំពុងតែបាញ់សំដៅ ទៅរករូបនាង។
ចង់ដឹងថា មួយឈុត ដែលនាង អារ៉ាយ៉ា ស្លៀកចូលរួមក្នុងកម្មវិធីពិភពលោក ដ៏ធំនេះ ស្អាតកំរិតណាដែរ តោះទស្សនារូបភាពខាងក្រោម ជាមួយខ្មែរឡូត ទាំងអស់គ្នា៖




ប្រភព៖ Coconut
ដោយ សី
ខ្មែរឡូត

សមត្ថកិច្ច​ ឆែកឃើញ ទំនិញ​គេចពន្ឋ រាប់សិបការ៉ុង​ បង្កប់ក្នុង​រថយន្ត បង្កគ្រោះថ្នាក់​ នៅស្វាយរៀង (មានវីដេអូ)

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចចម្រុះបានឆែកឆេរ រកឃើញទំនិញគេចពន្ឋរាប់ សិបការ៉ុងបង្កប់នៅក្នុងរថយន្ត ក្រុងវៀតណាម ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាល ឲ្យមនុស្សស្លាប់និងរបួស៤០នាក់ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានបញ្ជាក់ឲ្យដឹងទៀតថា ទំនិញគេចពន្ឋដែលឆែកឆេរ នៅរសៀលថ្ងៃទី២០ ឧសភា ២០១៥នេះ ភាគច្រើនជាខោអាវ ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រទេសទាំង១០​ ដែលមាន ចំនួនប្រជាជន ច្រើនជាងគេបំផុត

បរទេស៖ ខ្មែរឡូត ធ្លាប់បានធ្វើការចុះផ្សាយ ឲ្យប្រិយមិត្តបានជ្រាប រួចមកហើយ អំពីទីក្រុងទាំង២០ ដែលមានចំនួន ប្រជាជន ច្រើនជាងគេ ក្នុងពិភពលោក យើងនេះ ដែលចំណាត់ថ្នាក់លេខ ១ បានទៅលើទីក្រុង តូក្យូ របស់ប្រទេសជប៉ុន ដែលមានចំនួន ប្រជាជនរហូតដល់ទៅ ៣៤លាននាក់ ឯណោះ។
នៅក្នុងថ្ងៃនេះដែរ ប្រិយមិត្តនឹងបានស្គាល់ ពីប្រទេសទាំង១០ ដែលមានចំនួន ប្រជាជនច្រើនជាងគេ លើពិភលោក វិញម្តង។ ចង់ដឹងថា តើប្រទេសណាខ្លះ ដែលមានចំនួន ប្រជាជន ច្រើនជាងគេនោះ សូមតាមដានទាំងអស់គ្នា៖
១. ចិន ១.៣ពាន់លាននាក់ (១,៣៥៩,១០០,០០០ នាក់) ស្មើនឹង ១៩.១% នៃចំនួនប្រជាជន សរុបលើពិភពលោក
២. ឥណ្ឌា ១.២ពាន់លាននាក់ (១,២៣១,៩៩០,០០០ នាក់) ស្មើនឹង ១៧.៣% នៃចំនួនប្រជាជន សរុបលើពិភពលោក
៣. អាមេរិក ៣១៦,៣៦៤,០០០ នាក់ ស្មើនឹង ៤.៤៥% នៃចំនួនប្រជាជន សរុបលើពិភពលោក
៤. ឥណ្ឌូនេស៊ី ២៣៧,៦៤១,០០០ នាក់ ស្មើនឹង ៣.៣៥% នៃចំនួនប្រជាជន សរុបលើពិភពលោក
៥. ប្រេស៊ីល ១៩៣,៩៤៦,០០០ នាក់ ស្មើនឹង ២.៧៣% នៃចំនួនប្រជាជន សរុបលើពិភពលោក
៦, ប៉ាគីស្ថាន ១៨៣,៨៣០,០០០ នាក់ ស្មើនឹង ២.៥៩% នៃចំនួនប្រជាជន សរុបលើពិភពលោក
៧. នីហ្សេរីយ៉ា ១៧៣,៦១៥,០០០ នាក់ ស្មើនឹង ២.៤៤% នៃចំនួនប្រជាជន សរុបលើពិភពលោក
៨. បង់ក្លាដែស ១៥២,៥១៨,០១៥ នាក់ ស្មើនឹង ២.១៥% នៃចំនួនប្រជាជន សរុបលើពិភពលោក
៩. រុស្ស៊ី ១៤៣,៤០០,០០០ នាក់ ស្មើនឹង ២.០២% នៃចំនួនប្រជាជន សរុបលើពិភពលោក
១០. ជប៉ុន ១២៧,៣៥០,០០០ នាក់ ស្មើនឹង ១.៧៩% នៃចំនួនប្រជាជន សរុបលើពិភពលោក
ប្រភព 10mosttoday
ដោយ លូហាន
ខ្មែរឡូត

ចាប់ខ្លួនដៃ​ ស្តំាឧកញ៉ាម្នាក់ ​នៅកំពង់ចាម​ ពីបទគំរាម បាញ់​សម្លាប់ និងឆបោក

ខេត្តកំពង់ចាម-ត្បូងឃ្មុំ ៖ ជនជាប់ចោទម្នាក់ដែលរត់គេច ខ្លួនអស់រយៈពេល ជាច្រើនខែមកនោះ បានត្រូវសមត្ថកិច្ចចម្រុះ ចូលរួមដោយលោក រៀល សុភិន ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្ត ចាប់ខ្លួនបានហើយនៅ វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ ឧសភា ២០១៥ នៅក្នុងភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ។
ជនជាប់ចោទដែល ចាប់ខ្លួនតាមដីកាពីបទយកកំាភ្លើង គំរាមបាញ់សម្លាប់ស្រ្តីខារ៉ាអូខេ និង ឆបោកនេះ ឈ្មោះ ជឿន ហេង ភេទប្រុស អាយុ ៣០ឆ្នាំ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាពបានបញ្ជាក់ឲ្យ ដឹងនៅប៉ុន្មាននាទីមុននេះទៀតថា នៅម៉ោងជិត៥ល្ងាច ថ្ងៃពុធដដែល សមត្ថកិច្ចបានចុះទៅឆែកឆេរ ផ្ទះពីរកន្លែងទៀតនៅក្នុងភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និង នៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តត្បូងឃ្មុំ ។




ផ្តល់សិទ្ធដោយ កោះសន្តិភាព

១២​ ឈុត នៃវីដេអូ ទទួលទានអាហារ នឹងធ្វើឲ្យ អ្នកទស្សនា ហៀរទឹកមាត់ ដោយមិនដឹងខ្លួន (មានវីដេអូ)

កូរ៉េខាងត្បូង៖ ប្រសិនបើអ្នក កំពុងតមអាហារ រឺសម្រកទំងន់នោះ អ្នកប្រហែលជា មិនអាចទប់ទឹកមាត់ មិនឲ្យហូរបានទេ បន្ទាប់ពីទស្សនា វីដេអូ នៃការទទួលទានអាហារ ទាំង១២ឈុត ខាងក្រោមនេះ។
វីដេអូទាំងអស់នេះ នឹងបង្ហាញលោកអ្នកនូវ ការទទួលទានអាហារ របស់មនុស្ស១ក្រុម ដែលពួកគេ បានជ្រើសរើស ម្ហូបអាហារ ស្ទើរគ្រប់ប្រភេទ មកទទួលទាន មានដូចជា ម្ហូបបែបអ៊ឺរ៉ុប ម្ហូបហិរ គ្រឿងសមុទ្រ ស៊ូស៊ី ។ល។ ជាពិសេស ក៏មានបង្អែម ផងដែរ៕
តោះ! កុំឲ្យខាតពេល សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖
១. ស្លាបមាន់... ឆ្ញាញ់
២. ភីហ្សា! ឈីសច្រើនណាស់!
៣. ហាងលក់ទំនិញ
៤. គ្រុំ! លៀសសមុទ្រ!
៥. ស៊ូស៊ី ឆ្ងាញ់មែនទែន!
៦. អ៊ីយ៉ាស់! ជើងមាន់
៧. គ្មានអ្វីដូចអាហារ ដែលម៉ាក់ខ្ញុំចំអិននោះទេ!
៨. ក្តាមដ៏មានឱជារស
៩. សាច់ផាក់ឡូវ
១០. Teppanyaki
១១. សាច់អាំង BBQ នៅលើដុំធ្យូង
១២. បង្អែម
ប្រភព allkpop
ដោយ លូហាន
ខ្មែរឡូត

Thursday, May 21, 2015

ញាក់សាច់! ហាងលក់ស៊ុប បញ្ចុះ តម្លៃ ៩០ភាគរយ ដល់ភ្ញៀវ នារីៗណា ដែលសំពត់ខើចខ្លី

ចិន៖ សំពត់កាន់តែខ្លី ការបញ្ចុះតំលៃ កាន់តែច្រើន” នេះគឺជាគោលការណ៍ ក្នុងហាងលក់ស៊ុប មួយកន្លែង នៅក្នុងទីក្រុង Jinan ដែលលើកទឹកចិត្ត ឲ្យភ្ញៀវដែលជានារី មានរូបសម្បត្តិស្រស់ស្អាត មកទទួលទានអាហារ ពេលល្ងាច នៅហាងរបស់គេ។
អតិថិជនដែលជានារីៗ ត្រូវបានគេឲ្យដឹងថា នឹងទទួលបាន ការបញ្ចុះតម្លៃ ៩០ភាគរយ បើសិនជាពួកគាត់ ស្លៀកសំពត់ខ្លី ដែលខើចលើជង្គង់ ៣៣ សង់ទីម៉ែត្រ ស្របពេលដែលអ្នក ស្លៀកសំពត់បែប មិនទាន់សម័យ ដែលខើចត្រឹម ៨ សង់ទីម៉ែត្រ លើជង្គង់ ទទួលបានការបញ្ចុះតម្លៃ ត្រឹមតែ២០ ភាគរយ ប៉ុណ្ណោះ។
យុទ្ធសាស្ត្រទីផ្សារ ដែលគេឲ្យឈ្មោះថា "Risqué" កំពុងតែមាន ប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសចិន នាពេល បច្ចុប្បន្ននេះ។ គួរបញ្ជាក់ផងដែរថា Risqué គឺជាយុទ្ធសាស្រ្តមួយ ដោយប្រើប្រាស់ នូវភាពសិចស៊ី ក្នុងការទាក់ទាញភ្ញៀវ។
យ៉ាងណាមិញ បច្ចុប្បន្ននេះ នៅក្នុងប្រទេសចិន មានម្ចាស់ហាងជាច្រើន មានជំនឿថា ការដែលមាននារី ស្លៀកខើចខ្លី នៅកន្លែងរកស៊ី គឺជាវិធី តែមួយគត់ ដែលធ្វើឲ្យអាជីវកម្ម របស់ពួកគេ មានការរីកចំរើន។

ក្រុមនារីដែលជាស្រីស្អាតកំពុងតំរង់ជួរឲ្យគេវាស់សំពត់


ស្លៀកសំពត់ខ្លី ដែលខើចលើជង្គង់ ៣៣ សង់ទីម៉ែត្រ នឹងចុះថ្លៃ៩០ ភាគរយ


នារីស្លៀកសំពត់ ខើចត្រឹម ៨ សង់ទីម៉ែត្រលើជង្គង់ ទទួលការចុះថ្លៃ តែ២០ ភាគរយប៉ុណ្ណោះ

ប្រភព៖ បរទេស
ដោយ៖ រ័ត្ន
ខ្មែរឡូត

សកម្មភាព ទាំង ១៥ យ៉ាង ដែលអ្នកគួរធ្វើ​ ជាប្រចាំ ដើម្បីឲ្យជីវិត មានន័យ និង សុភមង្គល

ពិតណាស់ មនុស្សគ្រប់រូបសុទ្ធតែ ចង់រស់នៅមានក្ដីសុខ និង រីករាយ ។ ដើម្បីឲ្យជីវិតរបស់អ្នក ប្រកបដោយ ភាពរីករាយនោះ អ្នកត្រូវតែចេះរៀបចំនូវការរស់នៅ ប្រចាំថ្ងៃ របស់អ្នក ឲ្យបានល្អ ជាមុនសិន ជាមួយគ្នានេះ មានអត្ថបទមួយ ដែលរៀបរាប់ពី ចំនុចសំខាន់ ដែលយើងគួរតែ ធ្វើជាប្រចាំ ដើម្បីឲ្យជីវិតរស់នៅ ពោរពេញដោយសេចក្ដីសុខ ។ 
១. លំហាត់ប្រាណ ÷ ជាការពិត ការធ្វើលំហាត់ប្រាណជា មធ្យោបាយមួយដែលល្អបំផុតដែល ជួយឲ្យអ្នកមាន អារម្មណ៏រីករាយ ។ ការធ្វើលំហាត់ប្រាណជាប្រចាំ មិនមែនមានន័យថា អ្នកត្រូវទៅកន្លែង ហាត់ប្រាណរហូតនោះទេ អ្នកអាចហាត់នៅផ្ទះក៏បាន ។ អ្នកគួរតែភ្ញាក់ ពីគេង នៅពេលព្រលឹម ដើម្បីធ្វើ លំហាត់ប្រាណ ដែលជួយឲ្យអ្នក មានអារម្មណ៍ស្រស់ស្រាយ  ពេញមួយថ្ងៃ។
២. ការអរគុណ ÷ វាគឺ ជាពាក្យ គួរសម ដែលយើងគួរតែប្រើ នៅពេលដែល នរណាម្នាក់ បានជួយអ្នក ឬ ធ្វើការឲ្យអ្នក ដែលគួរតែនិយាយពាក្យ អរគុណទៅកាន់ពួកគេ ។ ជាពិសេស ការដឹងគុណ មានសារ:សំខាន់ណាស់ នៅក្នុងជីវិត រស់នៅប្រចាំថ្ងៃ ហើយការធ្វើដូច្នេះ នឹងធ្វើឲ្យអ្នកមានអ្នក ស្រលាញ់ និង ចូលចិត្តច្រើន ។
៣. សាកល្បងអ្វីដែលថ្មី ÷ វាមិនមែនមានន័យថា អ្នកត្រូវតែយកឈ្នះ ពិភពលោកនោះទេ ។ អ្នកគួរតែ សាកល្បងនូវរឿង ធម្មតាដែលអ្នកមិនធ្លាប់បានធ្វើពីមុនមក ដូចជា ការភ្លក់នូវម្ហូប ដែលមានរសជាតិថ្មី ឬ ការចំអិនអាហារ ជាដើម -ល-។
៤. ផ្លាស់ប្ដូរទម្លាប់អាក្រក់ ÷ ប្រាកដណាស់ មនុស្សម្នាក់ៗ តែងតែមាន ទម្លាប់របស់ខ្លួន ដែលជាទម្លាប់ល្អ និង អាក្រក់ ។ ដូច្នេះអ្នកគួរតែ ស្វែងរកនូវទម្លាប់ អាក្រក់របស់អ្នក ហើយកែប្រែវាចេញ នោះនឹងទទួលបាន នូវលទ្ធផលដ៏ល្អ បន្ទាប់ពីបានកែប្រែ ។
៥. ធ្វើរឿង ដែលអ្នកចូលចិត្ត ÷ ជាមួយគ្នានេះ អ្នកគួរតែធ្វើ នូវរឿងដែលអ្នកចូលចិត្ត ជារៀងរាល់ថ្ងៃ ពីព្រោះវា ធ្វើឲ្យអ្នកមានសេចក្ដីសុខ ជាមួយនឹងអ្វី ដែលអ្នកបានធ្វើ ។
៦. ការអភ័យទោស ÷ ប្រសិនបើមាននរណាម្នាក់ ធ្វើអ្វីខុសអ្នកគួរតែអត់អោន និង អភ័យទោសដល់គេ ពីព្រោះមនុស្សសុទ្ធតែធ្លាប់ខុស នៅពេលដែលអ្នកអត់ទោសឲ្យ នរណាម្នាក់បាន អ្នកក៏អាចទទួលយកនូវកំហុសរបស់ខ្លួនបានដែរ ធ្វើបែបនេះ នឹងជួយឲ្យអ្នករស់នៅបានជាមួយភាពស្ងប់ស្ងាត់ ។
៧. ញញឹម ÷ ស្នាមញញឹម គឺជាអាវុធដែលប្រឆាំងជាមួយនឹងបញ្ហាផ្សេងៗ ។ មិនថាស្ថានភាពបែបណា អ្នកគួរតែញញឹម ដើម្បីផ្ដល់កម្លាំងចិត្តដល់ខ្លួនឯង ដែលជួយឲ្យអ្នកក្លាយ ទៅជាមនុស្សក្លាហាន និង រឹងមាំ ។ ពីព្រោះការ កើតទុក្ខ មិនបានជួយបំបាត់ ទុក្ខសោក បាននោះទេ មានតែស្នាមញញឹមទេ ដែលអាចជួយឲ្យអ្នក បំភ្លេចនូវរឿង ដែលមិនសប្បាយចិត្តបាន ។
៨. យកចិត្តទុកដាក់ ចំពោះអ្នកនៅជុំវិញខ្លួន ÷ ការយកចិត្តទុកដាក់ គឺជារឿងមួយ ដែលអ្នកគួរតែទទួលបាន ពីអ្នកគ្រប់គ្នា ។ ប្រសិនបើអ្នក យកចិត្តទុកដាក់ ចំពោះអ្នកដ៏ទៃ គេនឹងយកចិត្ត ទុកដាក់ ចំពោះអ្នកវិញដូចគ្នា អ្នកគួរតែយក ចិត្តទុកដាក់ ស្ដាប់អ្នកដែលនូវជុំវិញខ្លួន បើទោះបីជាអ្នកមិនអាចធ្វើអ្វីបាន ប៉ុន្តែអ្នកបានស្ដាប់ ដោយការយកចិត្តទុកដាក់ ការធ្វើបែបនេះនឹងជួយឲ្យ អ្នករស់នៅដោយរីករាយ ។
៩. ធ្វើអ្វីមួយ សម្រាប់អ្នកដ៏ទៃ ÷ ការសរសើរ និង ឲ្យតម្លៃ លើអ្នកដ៏ទៃក៏អាច ជួយឲ្យពួកគេមាន អារម្មណ៍ល្អផងដែរ ថែមទាំង ធ្វើឲ្យអ្នក មានភាពសុខសាន្ត ។ ជាមួយគ្នានេះ  អ្នកនឹងមានអារម្មណ៍ ថាមាន មោទណ:ភាព នៅពេលដែលអ្នក អាចជួយនរណាម្នាក់ ឲ្យធ្វើការ សំរចបានជោគជ័យ ។
១០. បើកចិត្តឲ្យទូលាយ ÷ អ្នកមិនគួរ លាក់បាំង នូវគំនិត និង រឿងរ៉ាវ ដែលនៅក្នុងចិត្ត ម្នាក់ឯងនោះទេ ។ អ្នកត្រូវតែ រៀនបើកចិត្ត ដល់អ្នកដ៏ទៃ និង បង្ហាញឲ្យពួកគេ បានដឹង ពីសុភមង្គល ឬ ទុក្ខសោកដែល អ្នកជួបប្រទះ ។ ដូច្នេះហើយ ពេលខ្លះ អ្នកគួរតែអនុញ្ញាត ឲ្យពួកគេបានដឹង ដែលអាចជួយឲ្យ អ្នក មានអារម្មណ៍ ប្រសើរជាងមុន ។
១១. ថែរក្សាខ្លួនឯង ÷ ជារៀងរាល់ថ្ងៃ អ្នកត្រូវតែយកចិត្តទុកដាក់រក្សា និង ចិញ្ចឹមជីវិតខ្លួនឯង ហេតុនេះហើយ អ្នកគួរតែទទួលទានអាហារណា ដែលផ្ដល់ថាមពល និង មានប្រយោជន៍ ចំពោះសុខភាពអ្នក ។ លើសពីនេះ អ្នកក៏គួរតែ បង្កើតនូវឆន្ទ: ដើម្បីពង្រឹង នូវសមត្ថភាពរបស់ខ្លួន ។ 
១២. ការអាន ÷ នេះគឺ ជាទម្លាប់ដ៏ល្អមួយ ដែលជួយអ្នក បង្កើននូវចំនេះដឹង បានមួយកម្រិតទៀត ពីព្រោះ នៅពេលដែល អ្នកបានអានច្រើន អ្នកនឹងបានទទួល នូវចំនេះដឹង ច្រើនជាងមុន ។ មិនថាអាន សៀវភៅ ទស្សនាវដ្ដី កាសែត ឬ កម្រងអត្ថបទផ្សេងៗ សុទ្ធតែមានប្រយោជន៍ចំពោះអ្នក ។
១៣. ជឿជាក់លើខ្លួនឯង ÷ អ្នកគួរតែរៀន ជឿជាក់លើខ្លួនឯង នោះអ្នកនឹងទទួលបាន ជោគជ័យក្នុងជីវិត ។ ជាងនោះទៅទៀត អ្នកគួរតែ មានទំនុកចិត្តលើការងារ និង គំនិតរបស់អ្នក ហើយជឿថា អ្នកនឹងអាច ធ្វើវាបានប្រសើរ ។
១៤. ចាកចេញ ពីភាពឈឺចាប់ ÷ បើសិនជា អ្នកជួបប្រទះ នូវភាពឈឺចាប់ អ្នកត្រូវគិតថា មានមនុស្សច្រើន នាក់ណាស់ ដែលជួបប្រទះនូវការឈឺចាប់នេះ មិនមែនមានតែ អ្នកមួយនោះទេ ។ ដូច្នេះអ្នកត្រូវរៀន ចាកចេញពីភាព ទុក្ខសោកនេះ ហើយនៅទីបំផុត អ្នកក៏អាចចាកចេញ ពីភាពឈឺចាប់បាន ។ បើសិនជា អ្នកអាចធ្វើបែបនេះ បាននោះ ភាពឈឺចាប់ នឹងមិនអាចចូលមក ក្នុងជីវិតរបស់អ្នកបានទេ ។
១៥. កំណត់ត្រាប្រចាំថ្ងៃ ÷  រៀងរាល់មុនចូលគេង អ្នកគួរតែធ្វើកំណត់ត្រា សម្រាប់ថ្ងៃស្អែក ថាអ្នកត្រូវធ្វើអ្វីខ្លះ ឬ កត់ត្រា នូវអ្វីដែលអ្នកបានធ្វើរួចហើយ ក្នុងថ្ងៃនេះ។ ការធ្វើដូចនេះ នឹងធ្វើឲ្យ អ្នកអាចរកឃើញ នូវចំនុចខុសឆ្គង បន្ទាប់មក កែប្រែវា នៅពេលក្រោយ ។ 
ប្រភព ÷ បរទេស 
ដោយ ÷ ដាលីស
ខ្មែរឡូត